khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា បានអញ្ជើញជាអធីបតីក្នុងពិធីរំលឹកទិវាជាតិនៃការចងចាំថ្ងៃទី២០ ឧសភា
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធីបតីក្នុងពិធីរំលឹកទិវាជាតិនៃការចងចាំថ្ងៃទី២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ប៉ុល ពត(១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ហើយពួកវាបានធ្វើទារុណកម្មលើប្រជាជនកម្ពុជា។ទិវានេះ ជាការរំលឹកដល់វិញ្ញាណ្ខន្ធដល់ជនរងគ្រោះជាងបីលាននាក់ដែលបានស្លាប់បាយ់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត កម្មវិធីនេះប្រារព្ធនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ